ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងផលិតភាពកសិកម្ម បានចុះត្រួតពិនិត្យ ការប្រមូលផលបន្លែសុវត្ថិភាព របស់ក្រុមកសិករនៅ ភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្តពោធិ៍សាត់ ។ កសិករ យ៉ឹង ផល្លា មានអាយុ៣៣ឆ្នំា បានលើកឡើងថា គាត់បានដំាដំណាំផ្កាខាត់ណា លើផ្ទៃដី៥អា និងប្រមូលផលបានសរុប ១.៥០០គ.ក និង ចំណូលទទួលបានសរុប ៧.៥០០.០០០រៀល ក្នុងនោះ ចំណេញសរុប ៥.៩០០.០០០រៀល ក្នុង១វគ្គផលិតកម្មដំណាំ។
លោកប្រធានមន្ទីរបានណែនំាកសិករអោយបង្កើនការដំាដុះដំណាំបន្លែបន្ថែម ការចិញ្ចឹមសត្វ និងជាបន្តការធ្វើជីកំប៉ុស្តិ៍និង ថ្នាំពុលធម្មជាតិ ការថែទាំតាមបច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់ដោយសារ សកម្មភាពនេះ អាចកាត់បន្ថយការចំណាយក្នុងធាតុចូលផលិតកម្មដំណំា និងបង្កើនចំណូលគ្រួសារបន្ថែម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម