ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅស្រុកកណ្តៀង ជាលទ្ធផលស្រូវមានការដុះលូតលាស់ល្អ មានទឹកគ្រប់គ្រាន់ ទាំងក្នុងស្រែ និងក្នុងប្រឡាយតូច ធំ ។ ចំពោះការងារបង្កបង្កើនស្រូវប្រាំងនៅស្រុកកណ្តៀង អនុវត្តបាន ៤.២២៦ហត ស្មើ៣២៥,០៨% ក្នុងនោះ ចេញផ្កាបាន ៣.០៧៨ហត ស្រូវទុំបាន ១.៨៣៦ហត ស្រូវច្រូតកាត់បាន ១.៦៩៦ហត ស្មើ៤១,២៧%។ ក្នុងនោះដែរក៏មានបញ្ហាជួបប្រទះមួយចំនួនដូចជា ស្មៅច្រើន ពូជស្រូវលាយច្រើន។ ដើម្បីជួយកសិករ លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានផ្តល់ជាដំណោះស្រាយ ដោយ ការប្រើពូជសុទ្ធល្អ ពូជក្រុមហ៊ុន ឬពូជសហគមន៍ផលិត ដែលបានសម្រិតសម្រាំង ការសំអាតស្មៅក្នុងស្រែ និងជុំវិញស្រែ រៀបចំដីអោយបានល្អ គួប្រើថ្នាំសម្លាប់ស្មៅ មុនដាំដុះ និងក្រោយដាំដុះ ធ្វើការដក កាត់ ស្មៅ អោយបានស្អាត ជាពិសេសស្រែដែលទុកពូជ ជៀសវាងកុំអោយមានគ្រាប់ស្មៅពេលស្រូវទុំ ។ ជារួមក្នុងខេត្តពោធិ៍សាត់ទាំងមូល ការងារបង្កបង្កើនផលស្រូវរដូវ ~ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម សម្រេចបានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវប្រាំង ២០២១-២០២២៖ ផែនការ ៩.៥០០ហត អនុវត្តបាន ៣៩.៩៣៦ហត ស្មើ៤២០,៣៨%
២- ដំណាំរួមផ្សំ និងសាកវប្បកម្មគ្រួសារកសិកររដូវប្រាំង៖ អនុវត្តបានសរុប ៦០៤ហត ស្មើ ៨២,៨៥%ផែនការប្រចាំឆ្នាំ ៧២៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ ២៥៤ហ.ត, ល្ពៅ ៤៦ហ.ត, ពោតស ២០១ហ.ត ម្ទេសគ្រប់ប្រភេទ ៨ហ.ត ដំឡូងជ្វា ២១ហ.ត ឪឡឹក ៧៣ហ.ត និងម្នាស់ ១ហ.ត ។
៣.ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវប្រាំង៖ អនុវត្តបានសរុប ៣.៤៥៩ហតស្មើ៤០,២០%ផែនការប្រចាំឆ្នាំ ៨.៦០៤ហ.ត ក្នុងនោះ ពោតក្រហម ៤៥៦ហ.ត អំពៅ ៩៣ហ.ត ដំណាំល្ង ៥១ហ.ត សណ្តែកបាយ ៨៩ហ.ត សណ្តែកអង្គុយ ៩៦ហ.ត សណ្តែកដី ៨៥ហ.ត ដំឡូងមី ២.៥៧១ហ.ត សណ្តែកសៀង ១៤ហ.ត ត្រាវ ១ហ.ត សាគូ១ហ.ត និងខ្ញី ២ហ.ត ។
៤.ការមូលផលស្រូវប្រាំងឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២៖ អនុវត្តបាន ៣៩.៩៣៦ហ.ត ស្មើនឹង៤២,៧៤% ក្នុងនោះមានផ្ទៃដីខូចខាតចំនួន ២.៩៧៦ហ.ត ផ្ទៃដីស្តារឡើងវិញបាន ២.៤២៩ហ.ត ផ្ទៃដីប្រមូលផលបាន ៣៩.៣៨៩ហ.ត ស្រូវបែកផ្កាចំនួន ៣០.៣២២ហ.ត ស្រូវទុំចំនួន ២៤.៨៩៦ហ.ត និងច្រូតកាត់បាន ១៦.៨៣៦ហ.ត ។