មាតិកា
កិច្ចប្រជុំ ស្តីពី ការផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាព ក្រុងពោធិ៍សាត់ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៣ កុម្ភៈ ២០២២
86

ថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៣ ខែ កុម្ភ: ឆ្នាំ ២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានមកចូលរួមក្នុងកិច្ចប្រជុំ ស្តីពី ការផ្ទៀងផ្ទាត់ និងវាយតម្លៃទីក្រុងស្អាតលើកទី៣ របស់បេក្ខភាព ក្រុងពោធិ៍សាត់ សម្រាប់ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ជួន ជ័យសត្យា អគ្គលេខាធិការរងនៃ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធានប្រតិភូក្រុមការងារវាយតម្លៃទីក្រុងស្អាតថ្នាក់ជាតិ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ។ សមាសភាពចូលរួមមាន លោកប្រធានមន្ទីរទេសចរណ៍, លោកអភិបាលរងក្រុងពោធិ៍សាត់, ក្រុមប្រតិភូវាតម្លៃទីក្រុងស្អាត, លោក លោកស្រីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត, មន្ត្រីសាលាខេត្ត និងមន្ត្រីមន្ទីរទេសចរណ៍ សរុបចំនួន ២៦នាក់ ស្រី ០៣នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter