ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល ចុះបង្រាបបទល្មើស បសុពេទ្យ នៃករណីពិឃាតគោធ្វើអាជីវកម្មសេរី (គ្មានលិខិអនុញ្ញាត) ជនបង្កមាន ឈ្មោះ ម៉ាន កៃ និងប្រពន្ធឈ្មោះ សុខ សារី ជនជាតិឥស្លាម រស់នៅភូមិ កូនត្នោត ឃុំ រំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ វត្ថុតាងនៃបទល្មើសជាក់ស្តែងមាន សាច់ ឆ្អឹងនិងគ្រឿងក្នុង នៃគោពិឃាត ០១ក្បាល ដែលបានឃាត់ជាបណ្តោះអាសន្ននាល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ។ បន្ទាប់មកបានណែនាំនីតិវិធីនៃការធ្វើអាវកម្មពិឃាតសត្វ និងធ្វើកិច្ចសន្យាបញ្ឈប់ការពិឃាតសត្វដោយសេរីដើម្បីយកសាច់ ផលិតផលសាច់លក់ដូរបន្តទៀត ព្រមទាំងបានប្រគល់វត្ថុតាង (សាច់ ឆ្អឹង គ្រឿងក្នុង) នៃគោពិឃាតឱ្យសាមីជនវិញគ្រប់ចំនួន នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅការិយាល័យផលិតកម្ម និងបសុព្យាបាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម