ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅសាលប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានរៀបចំអង្គប្រជុំពិភាក្សាស្ដីពីការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ (ផែនការកម្មវិធីទី៣ និងទី៤ P3 & P4) ការតាមដាន និងវាយតម្លៃ (ត្រួតពិនិត្យ និងវាយតម្លៃសូចនាករទី១ និងទី ២ M1 & M2) ក្រោមអធិបតីភាពដោយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី លោក លោកស្រី តំណាងខណ្ឌរដ្ឋបាលព្រៃឈើ ជលផល ប្រធាន អនុប្រធានការិយាល័យ ជំនាញ និងមន្ត្រីទទួកបន្ទុកផែនការ សរុបចំនួន ២៧ នាក់ ស្រី ០៨ នាក់ ។ គោលបំណងសំខាន់របស់អង្គប្រជុំ មានជារួមៈ
- ការកំណត់ពេលវេលាក្នុងការរៀបចំផែនការសកម្មភាព (ផែនការកម្មវិធីទី៣ និងទី៤ P3 & P4)
- ការកំណត់សូចនាករកំរិតអនុកម្មវិធីចង្កោម សកម្មភាព និង សកម្មភាព
- ស្វែងយល់បន្ថែមទៀតលេីការតាមដាន និងវាយតម្លៃ (ត្រួតពិនិត្យ និងវាយតម្លៃសូចនាករទី១ និងទី ២ M1 & M2) ។ រៀបចំដោយការិយាល័យផែនការគណនេយ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ក្រោមការគាំទ្រថវិការដោយរាជរដ្ឋាភិបាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម