ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមការងារបង្ក្រាបបទល្មើសការរុករានទន្ទ្រានដីព្រៃរបស់រដ្ឋ ដឹកនាំដោយ លោក សុង សុធា អភិបាលរងក្រុងពោធិ៍សាត់ បានចុះទៅដល់ទីតាំងរបស់ លោក ហួត បញ្ញាវុធ (ហៅពងទា) រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ពិនិត្យឃើញថាបានសង់ផ្ទះលំហែ និងសំណង់ផ្សេងទៀត សរុបចំនួន៦កន្លែង លើដីព្រៃបំរុងទុករបស់រដ្ឋ ក្រុមការងារបានធ្វើការអប់រំ និងណែនាំអោយបញ្ឈប់ការសាងសង់ជាបន្ទាន់ និងធ្វើការរុះរើយ៉ាងយូរក្នុងរយះពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ តទៅ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម