មាតិកា
ការចុះជួបប្រជុំភ្នាក់ងារសុខភាពសត្វ​ នៅ ឃុំតាលោ​ និង​ ឃុំផ្ទះរុង​ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ០៥ កុម្ភៈ ២០២២
236

ថ្ងៃសុក្រ​ ៣កេីត​ ខែ​មាឃ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវ​នឹងថ្ងៃ​ទី​៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២២​ លោក​ ផាត់​ សារុន​ ប្រធានការិយាល័យ​ ផលិតកម្ម​ និង​បសុព្យាបាល​ បានចុះជាមួយ​ លោ​ក ស្មឿម ដារ៉ូ មន្ត្រីទទួលបន្ទុកការងារផ្នែកផលិតកម្ម​ និងបសុព្យាបាល​ ស្រុកតាលោសែនជ័យដើម្បីប្រជុំភ្នាក់ងារសុខភាពសត្វ​ នៅភូមិ​ព្រឹក​ ឃុំតាលោ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ និង​ ឃុំផ្ទះរុង​ មានអ្នកចូលរួមសរុបចំនួន ២២នាក់​ ។ 

     ខ្លឹមសារ:

1- ពង្រឹងសកម្មភាពដល់ភ្នាក់ងារសុខភាព    

    សត្វភូមិ និងណែនាំពន្យល់បច្ចេកទេសបន្ថែម

2- សិក្សា​អំពីស្ថានភាពជំងឺសត្វតាមភូមិ​ និងរាយការណ៍

3- ដាក់ផែនការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​ដុំពក      

   ស្បែក​ (LSD)​ គោ ។

     - តាមរបាយការណ៍ពីភ្នាក់ងារសុខភាពសត្វភូមិ ស្ថានភាពជំងឺដុំពកស្បែកគោ ក្របី បានចាប់ផ្តើមកើតឡើងពី​ ខែមករា ឆ្នាំ២០២២​ មានលើកូនគោ តាមបណ្តាភូមិ ទូទាំងស្រុកតាលោសែនជ័យ ដែលមានកូនគោឈឺ​ សរុបចំនួន៥៤ ក្បាល​ ងាប់០៩ក្បាល (ឈឺ១ទៅ២​ ក្បាលក្នុងភូមិ, កូនគោងាប់ដោយដាច់អាហារ) ។

  - នឹងចាប់ផ្តើមចាត់វិធានការ​ ចុះចាក់ វ៉ាក់សាំង​បង្ការ​ជំងឺដុំពកនៅពីថ្ងៃទី​៦​ ខែកុម្ភៈ​ ឆ្នាំ២០២២ នៅស្រុកតាលោសែនជ័យ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter