ថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ផ្នែករដ្ឋបាលជលផលរាំងទិល មានកម្លាំងសរុប ០៦នាក់ កាណូត ០២គ្រឿង បានចុះធ្វើការរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទទំនើប លូស្បៃមុងនៅចំណុច ព្រែកខ្នាច រហូតមកដល់ មាត់ពាមព្រែកកី ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
អនុវត្តបាន ០១ករណី វត្ថុតាងបានបំផ្លាញចោលនៅនឹងកន្លែងមាន៖
១- លូ ស្បៃមុង ចំនួន ១៦គ្រឿង ប្រវែង ០៨ខ្សែ
២ -របាំងស្បៃមុងប្រវែង ៣.២០០ម៉ែត្រ
៣- បង្គោលចំនួន ៣.០០០ដើម
៤- ចាក់លែងកូនត្រីចម្រុះ ១៥គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម