ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានកិច្ចប្រជុំពិភាក្សាស្តីពីការកំណត់ទិន្នន័យភូមិមួយផលិតផលមួយ និងទិន្នន័យផលិតកម្មកសិកម្ម បរិមាណ តម្លៃ និងការប្រើប្រាស់ផលិតផលកសិកម្មប្រចាំខែ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីលោកស្រី អនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យជំនាញដែលពាក់ព័ន្ធ សរុបចំនួន ១១នាក់ ស្រី ០៥នាក់។ ក្នុងកិច្ចប្រជុំនេះផងដែរ មានរបៀបវីរៈដូចខាងក្រោម÷
១) ពិភាក្សា និងកំណត់ទិន្នន័យពីភូមិមួយផលិតផលមួយ
២) ទិន្នន័យពីតម្រូវការប្រើប្រាស់ និងការផ្តត់ផ្គង់នៅក្នុងខេត្តពោធិ៍សាត់
៣) ការរៀបចំតារាងប្រមូលទិន្នន័យដែលពាក់ព័ន្ធផលិតផលកសិកម្មតាមបណ្តាស្រុក/ក្រុង
រៀបចំដោយការិយាល័យរដ្ឋបាល បុគ្គលិក ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម