ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ មន្រ្តីខណ្ឌរដ្ឋបាលព្រៃពោធិ៍សាត់ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីមគ្គុទ្ទេសក៍បច្ចេកទេសសម្រាប់ការបង្កើត និងអភិវឌ្ឍន៍ចម្ការព្រៃដាំនៅកម្ពុជា ចាប់ពីថ្ងៃ៧ និង៨ ខែកុម្ភៈ ឆ្នាំ២០២២ មានការចូលរួមពី រដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលព្រៃពោធិ៍សាត់ មន្រ្តី មន្ទីរកសិកម្ម និងក្រុមហ៊ុនឯកជន មានអ្នកចូលរួមសរុប ចំនួន ៤៦នាក់ ស្រ្តី ៧នាក់ ។ គោលបំណងនៃសិក្ខាសាលា
១.បង្ហាញគោលបំណងគម្រោង FAO EU FLEGT សម្រាប់ដាំដើមឈើនៅកម្ពុជា និងផែនការអនាគត
២.បង្ហាញគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធការងារដាំដើមឈើ
៣.បង្ហាញសេចក្តីព្រាងមគ្គុទេសក៍បច្ចេកទេសសម្រាប់បង្កើត និងអភិវឌ្ឍន៍ចម្ការឈើដាំនៅកម្ពុជា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម