មាតិកា
យុទ្ធនាការចុះចាក់វ៉ាក់សាំងដុំពកស្បែកគោ ក្របីជូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ និងស្រុកកណ្តៀង ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២២
145

ថ្ងៃច័ន្ទ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ  ឆ្នាំ ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងដុំពកស្បែកគោ ក្របីជូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ និងស្រុកកណ្តៀង។ ជាលទ្ធសម្រេចបាន:-នៅស្រុកតាលោសែនជ័យ :នៅភូមិព្រៃកន្តួត និងភូមិព្រៃវាំង ឃុំតាលោ បានសរុប ៣៨៨ក្បាលក្នុងនោះ ក្របី៣៦ក្បាលនិង ភូមិបត់រំដួល និងភូមិក្រញ៉ាំ ក្នុងឃុំផ្ទះរុងមាន បានសរុប ៨២២ក្បាល ។ដោយឡែកនៅស្រុកកណ្តៀងវិញ នៅភូមិ វត្តពោធិ៍១ ឃុំអន្លង់វិល  ចាក់គោ ក្របីសរុបចំនួន៩០ ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter