មាតិកា
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងសមាជិកចលនា ភូមិមួយផលិតផលមួយ និងពិធីចែកវិញ្ញាបនបត្រ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៨ កុម្ភៈ ២០២២
119

ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ខែកុម្ភ:ឆ្នំា២០២២ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ, លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងលោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមកម្មវិធីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ការចងក្រងសមាជិកចលនា ភូមិមួយផលិតផលមួយ និងពិធីចែកវិញ្ញាបនបត្រ ទទួលស្គាល់ផលិតផល ភូមិមួយ ផលិតផលមួយ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណ:អភិបាលខេត្តពោធិ៍សាត់ ។ សមាសភាពចូលរួមមាន:

-ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ

-លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត

-ក្រុមកសិករផលិតមាន:

      ១.អំបុកអូរតាប៉ោង

      ២.ក្រូចពោធិ៍សាត់

      ៣.បង្គី

      ៤.ចម្លាក់ថ្មកែវពោធិ៍សាត់

      ៥.ស្ករត្នោត

      ៦.ប្រភេទពូជស្រូវសែនក្រអូប

      ៧.បន្លែយកស្លឹក

      ៨.សហគមន៍កសិកម្មបន្លែសុវត្ថិភាព

      ៩.ប្រឡាក់ត្រីងៀត

      ១០.កែច្នៃត្រី

      ១១.គោងៀត ក្របីងៀត

      ១២.ក្របីងៀត

      ១៣.សិប្បកម្មស្ករត្នោតសានពៅ

អ្នកចូលរួមសរុប ៣២នាក់, ស្រី ១៤នាក់។

ខ្លឹមសារនៃកិច្ចប្រជុំមាន:

-ការផ្សព្វផ្សាយស្តីពីការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយ ។

-ពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយផលិតផលមួយ ។

ចំនួនអ្នកចូលទស្សនា
Flag Counter