ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ខែកុម្ភ:ឆ្នំា២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវប្រាំង ២០២១-២០២២៖ ផែនការ ៩.៥០០ ហ.ត អនុវត្តបាន៤១.១០៦ ហ.ត ស្មើ៤៣២,៦៩%
២- ដំណាំរួមផ្សំ និងសាកវប្បកម្មគ្រួសារកសិកររដូវប្រាំង ៖ អនុវត្តបានសរុប ៦៣០ហត ស្មើ ៨៦,៤៦% ផែនការប្រចាំឆ្នាំ ៧២៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ ២៧៥ហ.ត, ល្ពៅ ៤៦ហ.ត, ពោតស ២០១ហ.ត ម្ទេសគ្រប់ប្រភេទ ៨ហ.ត ដំឡូងជ្វា ២១ហ.ត ឪឡឹក ៧៨ហ.ត និងម្នាស់ ១ហ.ត ។
៣.ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវប្រាំង៖អនុវត្តបានសរុប ៣.៧០៩ហ.ត ស្មើ៤៣,១១% ផែនការប្រចាំឆ្នាំ ៨.៦០៤ហ.ត ក្នុងនោះ ពោតក្រហម៤៥៦ហ.ត អំពៅ៩៣ហ.ត ដំណាំល្ង៥១ហ.ត សណ្តែកបាយ ៨៩ហ.ត សណ្តែកអង្គុយ ៩៦ហ.ត សណ្តែកដី៨៥ហ.ត ដំឡូងមី ២.៨២១ហ.ត សណ្តែកសៀង ១៤ហ.ត ត្រាវ ១ហ.ត សាគូ១ហ.ត និងខ្ញី ២ហ.ត ។
៤.ការប្រមូលផលស្រូវប្រាំងឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២៖ អនុវត្តបាន ៤១.១០៦ហ.ត ស្មើនឹង៥៤,៩០% ក្នុងនោះមានផ្ទៃដីខូចខាតចំនួន ២.៩៧៦ហ.ត ផ្ទៃដីស្តារឡើងវិញបាន ២.៤២៩ហ.ត ផ្ទៃដីប្រមូលផលបាន ៤០.៥៥៩ហ.ត ស្រូវបែកផ្កាចំនួន ៣២.៥០៤ហ.ត ស្រូវទុំចំនួន ២៧.៣២១ហ.ត និងច្រូតកាត់បាន ២២.២៦៦ហ.ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម