មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយអំពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ (AWPB 2022) នៃកម្មវិធី ASPIRE​ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Zoom​ Meeting
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២២
160

ថ្ងៃ​អង្គារ៍​៧​កេីត​ ខែមាឃ​ ឆ្នាំឆ្លូវ​ ត្រីសក័​ ព.ស​ ២៥៦៥​ ត្រូវ​នឹង​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក មានការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីអំពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ (AWPB 2022) នៃកម្មវិធី ASPIRE ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង Zoom​ Meeting​ និង​មាន​សមាសភាព​ចូលរួម​ពី​ ក្រុមការងារលេខាធិការដ្ឋាន​,​ ទីប្រឹក្សា​ផ្នែកថវិការកម្មវិធី,​ ថ្នាក់​ដឹកនាំមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្ត​,​ ទីប្រឹក្សា​គ្រប់គ្រង​អនុកម្មវិធី,​ គណនេយ្យ​ និង​ទីផ្សារ​ ដែលមាន​សមាសភាព​ចូលរួមសរុបចំនួន​ ៦៤នាក់​ ។ 

គោលបំណងនៃកិច្ចប្រជុំនេះគឺ៖

-​ ផ្សព្វផ្សាយ​អំពី​ AWPB 2022 របស់​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ខេត្ត​ទាំង​២៤

-​ ពិភាក្សា​អំពីលទ្ធផល​ និង​សូចនាករសំខាន់ៗ​ ដែលត្រូវសម្រេច​ និងធ្វេីការវាស់វែងក្នុងឆ្នាំ​ ២០២២

-​ ផ្សព្វផ្សាយ​អំពី​ការត្រៀមរៀបចំការងារ​មួយចំនួនសម្រាប់​ក្រុម​បេសកកម្ម​រៀបចំ​ ASPIRE-AT ។

ចំនួនអ្នកចូលទស្សនា
Flag Counter