ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នំា២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងសហការី ចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត និងសិក្ខាសាលាស្តីពីការវិភាគ SWOT នៅរាជធានី ខេត្ត ប្រព្រឹត្តទៅតាមលក្ខណៈចម្រុះ (តាមប្រព័ន្ធអនឡាញ(តាមខេត្ត) និងការចូលរួមផ្ទាល់នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដោយ មានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត, តំណាងរដ្ឋបាល រាជធានី ខេត្ត និងតំណាង មន្ទីរ និងអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ខេត្ត គោលបំណងនៃសិក្ខាសាលា រួមមាន:
- ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការគេហទំព័ររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត
- ពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈការអនុវត្តការងាររបស់មន្ត្រីពាក់ព័ទ្ធ ទាំងផ្នែកហិរញ្ញវត្ថុនិងសេដ្ឋកិច្ច ក្នុងន័យពង្រឹងការបំពេញតួនាទីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងវិស័យសដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ពិនិត្យ និងពិភាក្សាអំពីសេចក្ដីព្រាងរបាយការណ៍វិភាគ SWOT នៅខេត្តសៀមរាប, បាត់ដំបង និងស្វាយរៀង
- ពង្រីកចំណេះដឹងអំពីផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម