មាតិកា
ពិធីសែនព្រេន និងក្រុងពិលី ម្ចាស់ទឹក ដី សុំសេចក្ដីសុខ សេចក្ដីចំរើននៅតំបន់កដប ខេត្តពោធិ៍សាត់, កំពង់ឆ្នាំង និងកំពង់ធំ
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២២
96

ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ព្រមទាំងមន្រ្តីផ្នែក សង្កាត់ បានអមដំណើរ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ចុះធ្វើពិធីសែនព្រេន និងក្រុងពិលី ម្ចាស់ទឹក ដី សុំសេចក្ដីសុខ សេចក្ដីចំរើន ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកជំទាវ កត្តិសឹង្ហបណ្ឌិត ម៉ែន សំអន នៅតំបន់កដប ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ ដោយមានការចូលរួម ពីឯកឧត្តម ​អភិបាល​ខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្រ្តីក្រោមឱវាទ កងកំលាំងទាំងបីប្រភេទ បន្ទាប់មកលោកជំទាវបានបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ២៩៧ គ្រួសារ មកពី៣ខេត្ត ព្រមទាំងចែកអំណោយមានអង្ករ ២០ គីឡូក្រាម មី ១កេះ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន ៥ម៉ឺនរៀល និងបានផ្តល់​ថវិកាជូនដល់ កូនភ្លោះ ៣នាក់ ចំនួន ០១ គ្រួសារផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter