មាតិកា
បន្តយុទ្ធនាការចុះចាក់វ៉ាក់សាំងដុំពកស្បែកគោ ក្របីជូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ និងស្រុកកណ្តៀង ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២២
99

ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលធ្វើយុទ្ធនាការចុះចាក់វ៉ាក់សាំងដុំពកស្បែកគោ ក្របីជូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ និងស្រុកកណ្តៀង។ ជាលទ្ធសម្រេចបាន៖ នៅស្រុកតាលោសែនជ័យ ឃុំរាលោ មានភូមិតាលោ ភូមិរហាទិល និងភូមិព្រៃកន្តួត ចាក់បានគោ ក្របីសរុបចំនួន ៥៧៨ក្បាល ក្របី ០ ។ ឃុំផ្ទះរុង ភូមិក្រញ៉ាំ ចាក់បានគោ ក្របីសរុបចំនួន ១៤០ក្បាល ក្របី 0 ។ ដោយឡែក នៅស្រុកកណ្តៀង ឃុំអន្លង់វិល ភូមិអូរបាក្រង ចាក់គោ ក្របីបានសរុបចំនួន ៤៧ក្បាល ក្របី 0 ។ ឃុំស្យាមានភូមិធ្លក និងភូមិព្រៃស្រគុំ ចាក់បានគោ ក្របីសរុបចំនួន ១៥៧ ក្បាល ក្របី 0 ។ ឃុំស្រែស្តុក មានភូមិព្រីងខ្ពស់ ភូមិបាគូ ភូមិសារៀង និងភូមិព្រែកតាវង ចាក់បានគោ ក្របីសរុបចំនួន ១៨៧ក្បាល ក្របី0 ។

ចំនួនអ្នកចូលទស្សនា
Flag Counter