មាតិកា
សកម្មភាពក្រុមការងារអនុវត្តអនុកម្មវិធី ASPIRE ចុះសម្របសម្រួលការងារជាមួយមន្រ្តីអនុវត្ត អនុកម្មវិធីថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៩ កុម្ភៈ ២០២២
95

ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារអនុវត្តអនុកម្មវិធី ASPIRE ដឹកនាំដោយ លោក ហ៊ន់ សុវណ្ណ មន្រ្តីទទួលបន្ទុក M&E RUSH-IT និងទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីខេត្ត បានចុះសម្របសម្រួលការងារជាមួយមន្រ្តីអនុវត្តអនុកម្មវិធីថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ នៅឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងធ្វើការបង្វឹក ដល់ក្រុមការងារ និងជម្រុញការអនុវត្តការចុះឈ្មោះកសិករក្នុង CHAMKA app និងរៀបចំការងារសំណើរ RUSH-IT ឱ្យបានល្អប្រសើរ និងទាន់ពេលវេលា តាមតម្រូវការរបស់កម្មវិធី ASPIRE ។ បន្ទាប់ពីក្រុមការងារផ្តល់បច្ចេកទេសដោយអនុវត្តផ្ទាល់រួចមក ក្រុមការងារមានការយល់ដឹង និងបានអនុវត្តការបញ្ចូលឈ្មោះកសិករ និង រៀបចំសំណើរបានល្អប្រសើរ ទោះបីជាមានការលំបាកមួយចំនួនទាក់ទងនឹងការងារប្រព័ន្ធ និងបច្ចេកទេសក្នុងការបញ្ចូល និងរៀបចំក៏បានដោះស្រាយនិងណែនាំបានច្បាស់លាស់ដែលក្រុមការងារ CEWs អាចបន្តកិច្ចការនៅសេសសល់តាមតំបន់គោលដៅ ។

ចំនួនអ្នកចូលទស្សនា
Flag Counter