ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ការដាំដុះ ដំណាំបន្លែ និងការប្រមូលផល ដំណាំបន្លែ របស់កសិករ ឈ្មោះ អ៊ែល ស្រី ភេទ ស្រី អាយុ ៤៦ ឆ្នាំ នៅភូមិ ចំការអូរ ឃុំ ត្រពាំងជង ស្រុក បាកាន ខេត្តពោធិ៍សាត់ ដាំប៉េងប៉ោះឈើរី ផ្ទៃដី ទំហំ ១០ អា ប្រមូលផលសរុបបានចំនួន ៦០០ គីឡូក្រាម លក់អោយក្រុមហ៊ុន អាគ្រីអន តម្លៃ ២.៣០០ រៀលក្នុង១គីឡូក្រាម ទទួលបានចំណូលសរុប ១.៣៨០.០០០រៀល ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម