មាតិកា
អង្គប្រជុំស្ដីពីការផ្សព្វផ្សាយ និងអនុវត្តលើសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ នៅសត្តឃាតដ្ឋាន ស្រុកភ្នំក្រវាញ
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២២
113

ថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥  ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២  លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំអង្គប្រជុំស្ដីពីការផ្សព្វផ្សាយ និងអនុវត្តលើសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ នៅសត្តឃាតដ្ឋាន ប្រភេទ “ខ” នៃសេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន-កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីបែបបទ នីតិវិធីនិងលក្ខណ្ឌភ្ជាប់នៃការផ្តល់សេវាក្នុងវិស័យ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ជាមួយអាជីវករពិឃាតសត្វនៅសត្តឃាតដ្ឋានស្រុកភ្នំក្រវាញ ។ ដោយមានការចូលរួមពី លោក លោក សោម  វើន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត, លោក ដួង ផាន្នី ប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ស្រុកភ្នំក្រវាញ,​ លោក ផាត់  វុទ្ធី មន្ត្រីការិយាល័យ​ផលិតកម្ម និងបសុព្យាបាលខេត្ត, លោក យន់  វៃ ប្រធានផ្នែក ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃការិយាល័យ កសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ស្រុកភ្នំក្រវាញ និងអាជីវករ សរុបចំនួន ២៨នាក់ ស្រ្តី ១០នាក់ ។ ក្នុងកិច្ចប្រជុំនេះបានណែនាំឱ្យស្គាល់មន្ត្រី ភ្នាក់ងារបសុពេទ្យ ត្រួតពិនិត្យអនាម័យសត្វ សាច់ ផលិតផលសត្វនិងប្រមូលចំណូលកម្រៃសេវាប្រចាំនៅសត្តឃាតដ្ឋានស្រុកភ្នំក្រវាញ ចាប់ពីពេលនេះតទៅ តាមសេចក្តីសម្រេចចាត់តាំងដោយឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ ។ ហើយក៏បានសង្កត់ធ្ងន់​ដល់មន្ត្រីបសុពេទ្យប្រចាំសត្តឃាត និងអាជីវករពិឃាតសត្វ ត្រូវតែអនុវត្តកាតព្វកិច្ចឬកិច្ចសន្យារបស់សាមីជន  និងបទបញ្ជាផ្ទៃក្នុងរបស់សត្តឃាតដ្ឋានក្នុងការធ្វើអាជីវកម្មពិឃាតសត្វឱ្យបានត្រឹមត្រូវ ចៀសវាងមានបទល្មើសដែលនឹងមានការប្រឈមជាមួយផ្លូវច្បាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter