មាតិកា
បន្តយុទ្ធនាការចុះចាក់វ៉ាក់សាំងដុំពកស្បែក (LSD) គោ ក្របី ជូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យ ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២២
154

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥  ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២  លោក ស្មឿន ដារ៉ូ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាល ស្រុកតាលោសែនជ័យ បានដឹកនាំភ្នាក់ងារសុខភាពសត្វភូមិក្នុងឃុំតាលោ ចុះចាក់វ៉ាក់សាំងដុំពកស្បែក (LSD) គោ, ក្របី នៅភូមិទួលទទឹង  ភូមិរហាទិល និងភូមិកោះវត្ត ចាក់បានគោ ក្របីសរុបចំនួន ២៦៥ ក្បាល ។

ចំនួនអ្នកចូលទស្សនា
Flag Counter