ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នាយសង្កាត់រដ្ឋបាលព្រៃឈើបឹងកន្ទួត បានចូលធ្វើផ្លូវភ្លើងដោយកាត់ឈើដើម្បីបញ្ជៀសកុំអោយភ្លើងឆេះព្រៃ នៅក្នុងសហគមន៍បង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមសរុប ១១នាក់ ។ ជាលទ្ធផលក្រុមការងារបានកាត់ប្រមូលអុសតាមផ្លូវភ្លើង បានចំនួន៥ស្ទ៊ែរ និងធ្វើអនាម័យផ្លូវភ្លើងបានប្រវែង ៥៥០ម៉ែត្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម