មាតិកា
កិច្ចប្រជុំជាមួយក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលសហគមន៍ព្រៃឈើសម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វិក (RECOFT) ប្រទេសកម្ពុជា នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២២
201

ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥  ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល បានចូលរួមកិច្ចប្រជុំជាមួយក្រុមការងារមជ្ឈមណ្ឌលបណ្តុះបណ្តាលសហគមន៍ព្រៃឈើសម្រាប់តំបន់អាស៊ី ប៉ាស៊ីហ្វិក (RECOFT) ប្រទេសកម្ពុជា ដែលដឹកនាំដោយ លោក ហេង ដា អនុប្រធាន (RECOFT) ដើម្បីសំណេះ​សំណាល​ពីការអនុវត្តរបស់អង្គការ រីខូហ្វ និងដំណើរការគម្រោងបឹងទន្លេសាបរបស់យើងដែលមានអ្នកចូលរួមសរុបចំនួន ១០នាក់ កិច្ចប្រជុំធ្វើនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ។ គោលបំណងនៃកិច្ចប្រជុំនេះ ៖

១.បង្ហាញពីទស្សនៈទានសំខាន់នៃគម្រោង RECOFT  និងការគាំទ្រសម្រាប់គម្រោងបឹងទន្លេសាប និងសហគមន៍ព្រៃឈើ និងស្វែងរកការគាំទ្រពីមន្ទីរ

២.ពិភាក្សាលើតំបន់គោលដៅគម្រោងចំនួន ០៤សហគមន៍ (ជលផល ចំនួន២ និង សហគមន៍ព្រៃឈើចំនួន២) និងបង្កើនកិច្ចសហការរវាងមន្ទីរ និងអង្គការដៃគូ ក្នុងការស្តារព្រៃលិចទឹក សាកល្បងព្រៃលិចទឹក និងរៀបចំផែនការ ។

ចំនួនអ្នកចូលទស្សនា
Flag Counter