ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ៅ ចាន់ដារ៉ា ប្រធានការិយាល័យ កសិឧស្សាហកម្ម បានរួមសហការជាមួយក្រុមជំនាញពាក់ព័ន្ធចុះពិនិត្យដំណើរការនៃការដាំដុះរបស់ ក្រុមហ៊ុន ភាភីមិច នៅឃុំ ព្រងិល, ឃុំ ឈើតុំ និងឃុំអន្សារចំបក់ និងក្រុមហ៊ុនរតនៈវិសាល នៅឃុំ អន្លង់ត្នោត ឃើញថាក្រុមហ៊ុន ភាភីមិច បានដាំដើមមនបានសរុបចំនួន ៦០០ហ.ត, ដំឡូងមីយកមើម និងយកពូជ ។ មកដល់ពេលនេះការដំណាំសាកល្បងស្រូវលាឡីរបស់ ក្រុមហ៊ុនរតនៈវិសាល ដែលនាំចូលពីប្រទេសចិនកន្លងមក ទទួលបានលទ្ធផលល្អគួរកត់សំគាល់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម