ថ្ងៃព្រហស្បតិ៍ ០៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ សហការជាមួយគណៈបញ្ជការឯកភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក ដោយមានការចូលរួមពី លោកនាយផ្នែកក្រគរ លោកនាយសង្កាត់កំពង់លួង យោធាខេត្ដ ក្រុមប្រឹក្សា ឃុំអន្សាចំបក់ បានចុះអធិការកិច្ច អប់រំ, ផ្សព្វផ្សាយ និងបង្រ្កាបបទល្មើសនេសាទចាប់ពី ភូមិកំពង់ថ្គោល រហូតដល់ ចំនុចចុងស្ទឹង ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយប្រើប្រាស់កម្លាំងសរុប ១៣នាក់ មធ្យោបាយធ្វើដំណើរ កាណូតចំនួន ០២គ្រឿង ជាលទ្ធផលបង្ក្រាបបាន ០១ ករណី រុះរើបំផ្លាញចោលវត្ថុតាងរួមមាន៖
- របាំងសាច់អួន ០៨ ខ្សែ ប្រវែង ៣៥០ម៉ែត្រ
- លូកងសាច់អួន ចំនួន ០៥ គ្រឿង
- បង្គោលចំរឹងចំនួន ២៥០ ដើម
-ចាក់លែងកូនត្រីចម្រុះ ៥គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម