ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ:ឆ្នាំ ២០២២ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំអង្គប្រជុំមួយដើម្បីផ្សព្វផ្សាយ និងអនុវត្តលើសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋាន ប្រភេទ “ខ” របស់សេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន-កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីបែបបទ នីតិវិធី និងលក្ខណ្ឌភ្ជាប់នៃការផ្តល់សេវាក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ជាមួយអាជីវករពិឃាតសត្វនៅស្រុកបាកាន និងស្រុកតាលោសែនជ័យ ។ ដោយសមាសភាពចូលរួម លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តទទួលប្រចាំការសត្តឃាតដ្ឋាន ឃុំ បឹងខ្នារ ស្រុកបាកាន លោក ថា វ៉ាន់ថេន មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្ត ទទួលប្រចាំការសត្តឃាតថដ្ឋាន ឃុំត្រពាំងជង ស្រុកបាកាន លោក ជា ដែន ប្រធានផ្នែក ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន ស្រុកបាកាន លោក សាក់ មនោរម្យ មន្ត្រីកិច្ចសន្យា ការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្ត និងអាជីវករសរុបចំនួន ៤០នាក់ ស្រ្តី ៤នាក់ ។ ក្នុងកិច្ចប្រជុំនេះបានណែនាំឱ្យស្គាល់មន្ត្រី ភ្នាក់ងារបសុពេទ្យ ត្រួតពិនិត្យអនាម័យសត្វ សាច់ ផលិតផលសត្វនិងប្រមូលចំណូលកម្រៃសេវាប្រចាំនៅសត្តឃាតដ្ឋានស្រុកភ្នំក្រវាញ ចាប់ពីពេលនេះតទៅ តាមសេចក្តីសម្រេចចាត់តាំងដោយឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ ហើយក៏បានសង្កត់ធ្ធន់ដល់មន្ត្រីបសុពេទ្យប្រចាំសត្តឃាត និងអាជីវករពិឃាតសត្វ ត្រូវតែអនុវត្តកាតព្វកិច្ចឬកិច្ចសន្យារបស់សាមីជន និងបទបញ្ជាផ្ទៃក្នុងរបស់សត្តឃាតដ្ឋានក្នុងការធ្វើអាជីវកម្មពិឃាតសត្វឱ្យបានត្រឹមត្រូវ ចៀសវាងមានបទល្មើសដែលនឹងមានការប្រឈមជាមួយច្បាប់ ។