ថ្ងៃសៅរ៍១១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យ ការប្រមូលផលបន្លែសុវត្ថិភាព របស់ក្រុមកសិករនៅភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ ស្រុក បាកាន ខេត្តពោធិ៍សាត់ ក្នុងនោះមានៈ កសិករ យ៉ឹង ផល្លា អាយុ៣៣ឆ្នំា គាត់បានដំាដំណាំផ្កាខាត់ណា ផ្ទៃដី ៥អា គាត់ប្រមូលផលបានទិន្នផល សរុប ១.៥០០គ.ក ចំណូលទទួលបានសរុប ៧.៥០០.០០០រៀល និងចំណេញសរុប ៥.៩០០.០០០រៀល ។ លោកប្រធានមន្ទីរបានណែនំាដល់កសិករអោយបង្កើនការដំាដុះបន្ថែម និងបន្តការធ្វើជីកំប៉ុស្តិ៍ធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយក្នុងធាតុចូលផលិតកម្មដំណំា និងបង្កើនចំណូលគ្រួសារបន្ថែមទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម