ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យពាក់ព័ន្ធ និងកសិកមកពីសហគមន៍កសិកម្ម សរុប ៥០នាក់ ស្រី ១៦នាក់ បានចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពី ការថែទាំ, ការបំប៉ន, ការប្រើប្រាស់ជី និងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសកសិកម្ម ។ បទបង្ហាញនេះត្រូវបានបង្ហាញ ពន្យល់ បកស្រាយដោយ លោក សាស្រ្តាចារ សួង សឿន នាយកបច្ចេកទេស តំណាងមកពីក្រុមហ៊ុន សីហាផៅវើរិកកម្ពុជា SPR និង PSK ។ លើកបង្ហាញពី ដំណាំស្រូវ ដំឡូងមី និងក្រូចពោធិ៍សាត់ ដើម្បីទទួលបានផលខ្ពស់គួរជាទីគាប់ចិត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម