មាតិកា
កិច្ចប្រជុំពង្រឹង,​ ការពារ​ និងបង្រ្កាបបទល្មើសជលផល តំបន់​ ២​ និងតំបន់​ ៦​ ឱ្យ​បានជាដាច់ខាតនៅ​ ស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង
ចេញ​ផ្សាយ ១៣ កុម្ភៈ ២០២២
66

ថ្ងៃ​សៅរ៍​១១ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ  ឆ្នាំ ២០២២  នៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង បានបើកកិច្ចប្រជុំមួយ ក្រោមការដឹកនាំរបស់ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមាន ការចូលរួមពី នាយផ្នែកក្រគរ នាយ​-នាយរងសង្កាត់កណ្ដៀង នាយសង្កាត់កំពង់លួង នាយសង្កាត់បាកាន និងសហការីខណ្ឌជលផល ក្នុងកិច្ចប្រជុំបានណែនាំដល់ផ្នែក​ និងសង្កាត់ឲ្យពង្រឹងការពារបង្រ្កាបបទល្មើសជលផលនៅក្នុងតំបន់​អភិរក្សជលផលលេខ០៦ កំពង់ប្រាក់ ជ្រោយស្តី ដីរនាត​ និងលេខ២ អោយបានជាដាច់ខាត ក្នុងករណីបន្ទាន់ត្រូវរាយការណ៍ជូន​គណៈបញ្ជាការ​ឯកភាពស្រុក ខណ្ឌជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ ជាបន្ទាន់ដើម្បីដោះស្រាយ​ ។ ព្រមទាំងអោយផ្នែក-សង្កាត់ អូសបណ្ដែតស្នាក់ការ​មកដាក់យាមប្រចាំការនៅ តាមតំបន់​អភិរក្ស ចំណែកឯស្ថានភាពកម្ពស់ទឹកនៅក្នុងតំបន់អភិរក្សជលផល លេខ០៦ មានកម្ពស់ ជាមធ្យម ២ ម៉ែត្រ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter