មាតិកា
ការចុះពិនិត្យ ស្ថានភាពដំណាំស្រូវស្តារឡើងវិញ នៅឃុំរំលេច និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៤ កុម្ភៈ ២០២២
74

ថ្ងៃ​ច័ន្ទ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះពិនិត្យ ស្ថានភាពដំណាំស្រូវស្តារឡើងវិញ នៅឃុំរំលេច ដែលមានផ្ទៃដី ៥១០ហ.ត និងឃុំអូរតាប៉ោង មានផ្ទៃដី ៦៣០ហ.ត នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផល ដំណាំស្រូវមានការដុះលូតលាស់បានល្អ  មានទឹកគ្រប់គ្រាន់ គ្មានការបំផ្លាញពីកត្តាចង្រៃផ្សេងៗ និងចេញផ្លែផ្កា ទុំ ជាបន្តបន្ទាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter