ថ្ងៃច័ន្ទ១៣កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារចុះសិក្សាស្រាវជ្រាវទីតាំងដាំឈើ និងបង្រ្កាបបទល្មើ្មសព្រៃឈើ និងសត្វព្រៃដឹកនាំដោយលោក ងួន ប៊ុនណារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើ ពោធិ៍សាត់ បានចុះបង្រ្កាបបទល្មើសជីកកកាយយកដីភ្នំគ្រួសក្រហមខុសច្បាប់ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ នៅចំណុចភ្នំប្រលូយ ស្ថិតក្នុងភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅចំណុចនិយាមកា ៣៧៤០១២-១៣៦៥២៣២ ដោយសហការជាមួយកំលាំងអធិការនគរបាលស្រុកភ្នំក្រវាញ មានសមាសភាពចូលរួមសរុប ១៣នាក់ បានចាប់រឹបអូសបាន SK200 KOBELCO ពណ៌ខៀវមួយគ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រងិល ជាបណ្ដោះអាសន្ន រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម