ថ្ងៃច័ន្ទ១៣កេីត ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត បានអញ្ចើញទៅពិនិត្យចំការបន្លែ លោក ណម ឆយ អាយុ ៥៥ឆ្នាំ នៅភូមិ ចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន។ នៅក្នុងចំការ មានដាំដំណាំដូចជា ផ្កាខាត់ណា ផ្ទៃដីដាំដុះទំហំ ១៥អា កំពុងតែថែទាំ និងមិនទាន់បានប្រមូលផលនៅឡើយទេ។ បន្លែផ្កាខាត់ណា កំពុងថែទាំនៅក្នុងផ្ទះសំណាញ់ ដែលគាំទ្រថវិកាដោយកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។ ចំណែកចំការម្ទេស ផ្ទៃដីដាំដុះទំហំ ១០អា កំពុងប្រមូលផលបានសរុបចំនួន ១.២៣៧គីឡូក្រាម លក់តម្លៃ ៩.០០០រៀល ទៅ ១២.០០០ រៀល ក្នុងមួយគីឡូក្រាម ។ បន្លែទាំងអស់ កសិករបានលក់ជាក្រុម និងយកទៅអោយម៉ូយនៅផ្សារភួពុយ ដែលជាផ្សារបោះដុំកសិផលកសិកម្ម ស្ថិតនៅក្នុងទីរួមខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម