មាតិកា
កិច្ចប្រជុំពិភាក្សា ស្តីពី ការផ្ទៀងផ្ទាត់វាយតម្លៃ ប្រឡងប្រណាំង ទីក្រុងស្អាតលេីកទី៣ ឆ្នាំ២០២២-២០២៥
ចេញ​ផ្សាយ ១៥ កុម្ភៈ ២០២២
93

ថ្ងៃ អង្គារ៍១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ម៉ែន វណ្ណៈ អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពី ការផ្ទៀងផ្ទាត់វាយតម្លៃ ប្រឡងប្រណាំង ទីក្រុងស្អាតលេីកទី៣ ឆ្នាំ២០២២-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ ទទួលបន្ទុកគ្រប់គ្រងផ្នែកបរិស្ថាន តំណាងឯកឧត្តម ជាវ តាយ នៅមន្ទីរទេសចរណ៍ខេត្តដោយមានការចូលរួមពី លោកប្រធានមន្ទីរទេចរណ៍ លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធ សរុប១៧ រូប/ស្រី០៣រូប ។ក្នុងកិច្ចប្រជុំនេះ ក្នុងគោលបំណង ពិនិត្យលើ ស្តង់ដាទីក្រុងស្អាត មានចំនួន០៧ សូចនាករគោលចំនួន៤១ សូចនាករលំអិត និងលក្ខណ:វិនិច្ឆ័យ១១៣ ស្មើនឹង១២០ពិន្ទុ។ចំពោះខេត្តពោធិ៍សាត់របស់យើង តាមការព្យាករណ៍ បានទទួល១០៥ ពិន្ទុ និងអាចឈានទទួលបានរង្វាន់ទីក្រុងស្អាតរំដួលបីទង ។

ក្នុងកិច្ចប្រជុំពិភាក្សានោះផងដែរ  ឯកឧត្តមបានមានប្រសាសន៍ណែនាំដល់ក្រុមការងារទទួលបន្ទុកថ្នាក់ខេត្តក្នុងកិច្ចប្រជុំថា ៖ មុននឹងយេីងចង់ទទួលបានពិន្ទុល្អពីការវាយតម្លៃរបស់ក្រសួងចំពោះការប្រកួតប្រជែងនេះ ក្រុមការងារថ្នាក់ខេត្តយេីងត្រូវចេះវាយតម្លៃដាក់ពិន្ទុបឋមសម្រាប់ខ្លួន យេីង ថាខ្លួនយេីងធ្វេីបានល្អប៉ុន្មានភាគរយ ក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់រំដួលបីទង និងជំរុញបន្ថែមលើមន្ទីរ មួយចំនួនដើម្បីសម្រេចសូចនាករបន្ថែម០២ ទៀត គឺ ស្តង់ដាបទដ្ឋានអនាម័យភោជនីយដ្ឋាន អាហារដ្ឋាន និងការកសាងប្លង់គោលទីក្រុង ពោធិ៍សាត់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter