មាតិកា
វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកសិកម្មល្អ កម្ពុជា ( Cam -GAP )រៀបចំដោយ នាយកដ្ឋានការពារដំណាំ អនាម័យ និង ភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០២២
72

ថ្ងៃ អង្គារ៍១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានបើកវគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តកសិកម្មល្អ កម្ពុជា ( Cam -GAP )រៀបចំដោយ នាយកដ្ឋានការពារដំណាំ អនាម័យ និង ភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម គម្រោង ពង្រឹងសមត្ថភាពស្ថាប័ន និងបច្ចេកទេស សម្រាប់សុវត្ថិភាពចំណីអារហារតាមរយះការអនុវត្តវិធាន និងប្រព័ន្ធ វិញ្ញាបនបត្រសុវត្ថិភាពចំណីរអារហារ ក្នុងផលិតកម្មកម្ពុជាដើម្បីទប់ទល់និងជម្ងឺកូវីដ-១៩ ដែលឧបត្ថម្ភដោយ អង្គការស្បៀងនិង កសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា ( FAO )ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តពោធិ៍សាត់ សម្របសម្រួលដោយ លោក មាន ចេតនា ប្រធានការិយាល័យលើកកម្ពស់គុណភាព និង សុវត្ថិភាព ផលិតផលកសិកម្ម ដោយមានការចូលរួមពី មន្ត្រីនៃមន្ទីរកសិកម្ម,សហគមន៍កសិករ ,ក្រុមកសិករបណ្តុំអាជីវកម្ម ,អ្នកលក់ធាតុចូល,អ្នកប្រមូលទិញបន្លែ សរុបចំនួន ២៨ នាក់ ស្រី ១៦ នាក់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter