ថ្ងៃពុធ ១៥កេីត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួម កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត លើកករណីស្នើសុំដី របស់ប្រជាពលរដ្ឋ ចំនួន២០គ្រួសារ ដែលកំពុងកាន់កាប់អាស្រ័យផលលើដីរបស់រដ្ឋ ក្នុងឃុំអូរសោម នឹងត្រូវបានមន្ទីរបរិស្ថានខេត្ត កសាងផែនទីធ្វើការដកហូតក្រោមការដឹកនាំកិច្ចប្រជុំ ដោយ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត ដោយបានការអញ្ជើញចូលរួមពី លោកអភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលមានក្នុងសមាសភាព គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងតំណាងប្រជាពលរដ្ឋមកពីឃុំអូរសោមជាច្រើននាក់ទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម