ថ្ងៃព្រហស្បត្តិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចុះពិនិត្យចំការបន្លែ លោក សៀន សេង អាយុ ៦០ ឆ្នាំ នៅភូមិ ចំការអូរ ឃុំត្រពាំងជង ស្រុកបាកាន ។ នៅក្នុងចំការ មានដាំដំណាំដូចជា ខាត់ណាដើម និងស្ពៃក្តោប ផ្ទៃដីទំហំ ៥ អា , ផ្កាខាត់ណា ផ្ទៃដី ទំហំ ៨ អា កំពុងតែថែទាំ និងមិនទាន់បានប្រមូលផលនៅឡើយទេ, ដំណាំត្រសក់ ផ្ទៃដី ទំហំ ១០ អា បានប្រមូលផលសរុបចំនួន ១.២១៨ គីឡូក្រាម លក់ ក្នុងតម្លៃ ៩០០រៀល ទៅ ១.២០០ រៀល ក្នុង ១គីឡូក្រាម, និងចំកាម្ទេស ផ្ទៃដី ទំហំ ១០អា កំពុងប្រមូលផលបានសរុបចំនួន ១.២៣៧គីឡូក្រាម លក់តម្លៃ ៩.០០០រៀល ទៅ ១២.០០០ រៀល ក្នុងមួយគីឡូក្រាម ។ បន្លែទាំងអស់ កសិករបានលក់ជាក្រុម និងយកទៅអោយម៉ូយនៅផ្សារភួពុយ ដែលជាផ្សារបោះដុំកសិផលកសិកម្ម ស្ថិតនៅក្នុងទីរួមខេត្តពោធិ៍សាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម