ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីក្រុមហ៊ុនស៊ីភី បានដឹកជញ្ជូនជ្រូកសាច់រស់ ពីឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មកចែកចាយក្នុងខេត្តពោធិ៍សាត់ ចំនួន៦០ក្បាល ។ នៅក្នុងដំណើរការត្រួតពិនិត្យរបស់មន្ត្រីប្រចាំការនៅសត្តឃាតដ្ឋានក្រុងពោធិ៍សាត់ ឃេីញមានជ្រូកសាច់ ០១ក្បាល បានងាប់ដោយសារការដឹកជញ្ជូនខុសបច្ចេកទេស ។ សាកសពជ្រូកនោះត្រូវបានមន្ត្រីជំនាញបសុពេទ្យបានធ្វើការដកហូតរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះករណីខាងលើនេះក្រុមហ៊ុនស៊ីភីបានឯកភាពប្រគល់សាកសពជ្រូកមកឱ្យមន្ត្រីជំនាញដេីម្បីអនុវត្តវិធានការបច្ចេកទេស ។
ហេីយរាល់ការចំណាយក្នុងការជីកកប់ជាបន្ទុករបស់ក្រុមហ៊ុនទាំងស្រុង និងបានបញ្ចប់ករណីខាងលើនៅវេលាម៉ោង៥:២០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម