ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយសង្កាត់ រួមជាមួយ យោធាខេត្ត សហការជាមួយយោធនភូមិភាគទី៥ ដឹកនាំដោយ លោក វរ:សេនីយ៍ទោ ទៀង ប៊ុនទិត នាយរងមណ្ឌល
ស៉ើបការទី០៥ ប្រចាំទិសទន្លេសាប បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំនុចស្លាបស្ទាំង ចំនុចនិយាមការ (X : 036937,Y:1436913 ) ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផល (០១ករណី) រឹបអូសបានវត្ថុតាង រួមមាន៖
- បាឡាស្មាច់ទំហំ (១១មx១.៥មx១ម)
ភ្ជាប់ដោយម៉ាស៊ីនម៉ាក់ Ray No D:16 ចំនួន០១ គ្រឿង (កម្លាំង ០៦ម៉ាស៊ីន)
- អួនអូសទឹកសាបទំហំ (៥២មx៤៥មx៦មx០.០១៥ម-០.០៤ម) ចំនួន ០១វង់
- ខ្សែអូសទាញប្រវែង ២០០ ម៉ែត្រ
- ធុងក្លាស្សេត្រីចំណុះ ៥០០ លីត្រ
- ត្រីចំរុះទំងន់ ២០០ គីឡូក្រាម
និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០១នាក់ទៅសាលាដំបូងខេត្ត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម