មាតិកា
កិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំប្រកាសតែងតំាង លោកជំទាវ លាង ហៃ ជាវ តាយ ជាប្រធានកិត្តិយសសាខាសមាគមនារីខេត្ត នៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២១ កុម្ភៈ ២០២២
111

ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នំា២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងលោកស្រី សួង កញ្ញា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីការត្រៀមរៀបចំប្រកាសតែងតំាង លោកជំទាវ លាង ហៃ ជាវ តាយ ជាប្រធានកិត្តិយសសាខាសមាគមនារីខេត្តពោធិ៍សាត់ និងការបូកសរុបលទ្ធផលការងារប្រចំាឆ្នំា២០២១ និងទិសដៅ២០២២ ។ ក្រោមអធិបតីភាព លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភាប្រចំាខេត្តពោធិ៍សាត់ និងជាសមាជិកាកណ្តាលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅមជ្ឍមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី ហ៊ុនសែន ខេត្តពោធិ៍សាត់ ។ ដែលមានសមាសភាពចូលរួម :

-លោកជំទាវ លោកស្រី ជាអនុប្រធាន និងសមាជិកា កិត្តិយស សាខាសមាគមន៍នារី ខេត្ត

-លោកស្រី សមាជិកាគណៈកម្មការសាខាសមាគមនារី ខេត្ត និងក្រុមចលនាស្រ្តីខេត្ត

-លោកស្រី ប្រធានអនុសាខាបណ្តាក្រុង ស្រុក

-លោកស្រី ប្រធានបណ្តាញ សមាគមន៍នារីបណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត

អ្នកចូលរួមសរុប ៦០នាក់ ស្រ្តី៦០នាក់ ។

ខ្លឹមសារនៃកិច្ចប្រជុំរួមមាន:

១)ការត្រៀមរៀបចំប្រកាសតែងតំាង លោកជំទាវ លាង ហៃ ជាវ តាយ ជាប្រធានកិត្តិយសសាខាសមាគមន៍នារីខេត្តពោធិ៍សាត់។

២)ត្រៀមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចំាឆ្នំា២០២១ និងលើកទិសដៅឆ្នាំ២០២២ ។

៣)ការត្រៀមរៀបចំបាច់ផ្កាប្រគល់ជូនគណអធិបតីចំនួន៣រូប ។

៤)ការប្រកាសទទួលស្គាល់លើសមាជិកាកិត្តិយសខេត្តថ្មី និងកិត្តិយសអនុសាខា បណ្តាក្រុង ស្រុក

៥)ការប្រកាសទទួលស្គាល់សមាជិកាគណ:កម្មការសាខាបណ្តាមន្ទីរ អង្គភាព នានាជុំវិញខេត្ត ។

៦)ការបង់វិភាគទានប្រចំាឆ្នំា ។

ចំនួនអ្នកចូលទស្សនា
Flag Counter