ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នំា២០២២ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ និងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្របសម្រួល ក្រុមហ៊ុន សីហាផៅវើររីច កម្ពុជា (PSK ) ចុះជួបជាមួយក្រុមកសិករដាំដំណាំបន្លែនៅភូមិ អូររំចេក និងភូមិចំការអូរ ឃុំ ត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចុះជួបពិភាក្សា ជាមួយក្រុមកសិករដាំដំណាំបន្លែដោយបានធ្វើការ ណែនាំអំពីបច្ចេកទេស ក្នុងការប្រើប្រាស់ជី ដែលមានគុណភាពល្អ ទៅលើការដាំដុះដំណាំ ឈើហូបផ្លែ និងដំណាំបន្លែ និងបានចុះពិនិត្យចំការបន្លែ ដោយបានណែនាំពីវិធានការការពារ និងកំចាត់កត្តាចង្រៃមួយចំនួនដែលកើតមាននៅក្នុងចំការផ្ទាល់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម