មាតិកា
កិច្ចសហកាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ ចុះបង្រ្កាបបទល្មើសនេសាទ នៅព្រុំប្រទល់ខេត្តពោធិ៍សាត់​ និងខេត្តកំពង់ធំ
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២២
279


ថ្ងៃចន្ទ ០៥រោច  ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែ កុម្ភៈ  ឆ្នាំ ២០២២ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ ខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ រួមមានលោកនាយសង្កាត់ជលផលកំពង់លួង សហកាជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក រួមមាន
កងរាជអាវុធហត្ថខេត្ត-ស្រុកក្រគរ បរិស្ថាន 
យោធាខេត្ដ ដោយប្រើកម្លាំងសរុប​ ១៩នាក់​ មធ្យោបាយធ្វេីដំណេីរដោយ​ កាណូតចំនួន ០៤គ្រឿង បានចេញប្រតិបត្ដិការបង្រ្កាបបទល្មើសនេសាទ នឹង​បានប្រទះឃើញមានការលួចធ្វើនេសាទដោយឧបករណ៍ជនរុញដោយកម្លាំងម៉ាស៊ីន និងឈ្នាងអូសលៀសដោយកម្លាំងម៉ាស៊ីន នៅចំនុចព្រំប្រទល់ពោធិ៍សាត់-កំពង់ធំ ជាលទ្ធផលធ្វេីការបង្ក្រាបបាន ០២ ករណី ។ 
០១ករណីរួមមានវត្ថុតាងដូចខាងក្រោម
 - កាណូតបាឡាសំបកស្មាច់ទំហំ ១០មx១,២០មx០,៦០ម ភ្ជាប់ម៉ាស៊ីនម៉ាក 
ហ៊ីណូតា កម្លាំង១៨សេះ ចំនួន ០២គ្រឿង
 - សាច់ជនទំហំ ៥មx៨មx(០,០៣-០,០៥)ម
 - ដងជន ប្រវែង ០៨ ម៉ែត្រ ចំនួន ០២គូ 
 - ត្រីចំរុះទម្ងន់ ៣០គីឡូក្រាម​ ។ 

០១ករណីទៀតមាន
 - កន្ត្រងអូសលៀស ចំនួន ១១ គ្រឿង
ចំពោះវត្ថុតាង និងអ្នកប្រព្រឹត្ត ក្រុមការងារបានឯកភាពគ្នា ធ្វើការអប់រំ ណែនាំអោយបឈ្ឈប់ព្រមទាំងអោយត្រឡប់ទៅផ្ទះវិញ និងវត្ថុតាងត្រូវបានដកហូត រក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកំពង់លួងដេីម្បី​កម្ទេចចោល​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter