មាតិកា
ពិធីប្រជុំផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃការបំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ និងការនេសាទដោយឧបករណ៍ឆក់នៅបរិវេណវត្តទូលលាប ឃុំ មេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២២
178

ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០២២ នៅបរិវេណវត្តទូលលាប ឃុំ មេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក នាយខណ្ឌ  លោកនាយផ្នែក ជលផល រាំងទិល នាយសង្កាត់រដ្ឋបាលជលផលបាកាន សហការជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាកាន លោក ផាយ ឡេង អភិបាលស្រុក លោកមេឃុំមេទឹក លោកនាយអធិការប៉ូលីសស្រុក នាយប៉ុស្ដិ៍ប៉ូលីសរដ្ឋបាល អវុធហត្ថស្រុក ផ្នែកសឹករង ស្រុក មេភូម សហគមន៍នេសាទ សរុប ចំនួន ៧៦ នាក់ បានប្រារព្វធ្វើវេទិការប្រជុំផ្សព្វផ្សាយ អំពី ផលប៉ះពាល់ នៃការបំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ និងការនេសាទដោយឧបករណ៍ឆក់ជាដើម ។ នាឱកាសនោះ អង្គពិធីបានធ្វើការដុតបំផ្លាញចោល ឧបករណ៍ឆក់(អាំងវ៉ិចទ័រ)ចំនួន ១០៦ គ្រឿង ដែលសមត្តកិច្ច និង អាជ្ញាធរ បានផ្សព្វផ្សាយ ឲ្យប្រជាជនស្ម័គ្រចិត្ត ប្រគល់ជូនដោយខ្លួនឯង ។

ចំនួនអ្នកចូលទស្សនា
Flag Counter