មាតិកា
សកម្មភាពចុះពិនិត្យ និងបង្ក្រាបការឈួសឆាយដីព្រៃលិចទឹកក្នុងភូមិសាស្ត្រ ឃុំអន្សារចំបក់ ស្រុកគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២២
159

ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី ២២ ខែកុម្ភ: ឆ្នាំ ២០២២ ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក មានការចូលរួមពី លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ យោធាខេត្ដ ក្រុមប្រឹក្សាឃុំអន្សារចំបក់ នាយរងប៉ុស្តិ៍ អន្សារចំបក់ បានចុះពិនិត្យ ការឈួសឆាយដីព្រៃលិចទឹកក្នុងភូមិសាស្ត្រ ឃុំអន្សារចំបក់ ស្រុកគរ ខេត្តពោធិ៍សាត់ ប្រទះឃើញមានការលួចភ្ជួររាស់ឈួសឆាយព្រៃលិចទឹកនៅចំនុចបឹងជើងភ្លើង ភូមិថ្កោលតូច ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រង់និយាមការ :

X= 429166     Y= 1381779

X= 428977     Y= 1381847

X= 428953.    Y= 1381804

X= 429000.    Y= 1381782

X= 428878     Y= 1381502

X= 429008.    Y= 1381440

បន្ទាប់ពីវ៉ាស់វែងតាមប្រព័ន្ទ GPS ផ្ទៃដីព្រៃលិចទឹកដែលឈូសឆាយរួចមានទំហំ ៦ហិកតា ។  ក្រុមការងារបានឯកភាពស្រាវជ្រាវកំណត់អត្តសញ្ញាណ ដើម្បីរៀបចំសំណុំរឿង បញ្ចូនទៅតុលាការ តាមនិតិវិធីច្បាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter