ថ្ងៃព្រហស្បតិ៍្ត ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២២ លោក ពេជ្រ ពន ភ្នាក់ងារផ្សព្វផ្សាយ ឃុំបឹងកន្ទួត បានចុះទៅពិនិត្យចំការបន្លែកសិករឈ្មោះ សួន សាម៉ុន នៅភូមិថ្មី ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅក្នុងផ្ទះសំណាញ់ មានដាំដំណាំបន្លែ ដូចជា ស្ពៃក្រញ៉ាញ់, ស្ពៃតឿ, ខ្ទឹមស្លឹក និងសាលាដ៏ ដែលកំពុងប្រមូលផល និងលក់ចេញក្នុងតម្លៃ៖
១ ស្ពៃក្រញ៉ាញ់ ២០០គក តម្លៃ៣.០០០រៀល/គ.ក
២ ស្ពៃតឿ ៤០គក តម្លៃ៣.០០០រៀល/គ.ក
៣ ខ្ទឹមស្លឹក ២០គក តម្លៃ៤.០០០រៀល/គ.ក
៤ សាឡាត់ ១០០គក តម្លៃ៤.០០០រៀល/គ.ក
សរុបបរិមាណចំនួន ៣៦០គ.ក លក់ទទួលបានថវិកាចំនួន ១.២០០.០០០រៀល គ្រប់បន្លែយកស្លឹករបស់គាត់ ត្រូវបានផ្គត់ផ្គង់នៅតាមផ្សារសហគមន៍នៅក្នុងតំបន់របស់គាត់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម