មាតិកា
វគ្គបណ្តុះបណ្តាល ស្តីពីផលិតកម្មដំណាំស្រូវ នៅ​​ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​
ចេញ​ផ្សាយ ២៤ កុម្ភៈ ២០២២
161

ថ្ងៃព្រហស្បតិ៍ ៨រោច​ ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥​ ត្រូវនឹងថ្ងៃទី២៤​ ខែកុម្ភ: ឆ្នាំ២០២២​ ដោយទទួលបានថវិកាកម្មវិធីសម្រាប់ឆ្នាំ២០២២​ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីផលិតកម្មដំណាំស្រូវ នៅក្នុងភូមិចំនួន៣​ មានភូមព្រែកត្នោត ភូមិទួលម្កាក់ និងភូមិរលាប ស្ថិតក្នុង​ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានកសិករចូលរួមសរុប​ ៧០​នាក់ ក្នុងនោះស្រ្តី ៤២​នាក់

ប្រធានបទបណ្តុះបណ្តាលមានដូចខាងក្រោម:
-វគ្គ និងដំណាក់កាលលូតលាស់របស់ដំណាំស្រូវ
-ការជ្រើសរើសគ្រាប់ពូជស្រូវ
-ការរៀបចំដីស្រែ 
-វិធីសាស្ត្រព្រោះ
-ការគ្រប់គ្រងទឹកក្នុងស្រែ
-ជី និងការប្រើប្រាស់ជី
-ការគ្រប់គ្រងស្មៅចង្រៃ
-ការគ្រប់គ្រងសត្វ និងជំងឺសំខាន់ៗលើដំណាំស្រូវ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter