មាតិកា
កិច្ចប្រជុំ​ស្ដីពី​ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី​ ដែលធន់នឹងការប្រែប្រួល​អាកាសធាតុ​ តាម​ប្រព័ន្ធ​បញ្ជូន​រូបភាព​ និង​សម្លេង​ Zoom Meeting
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២២
189

ថ្ងៃ​ព្រហស្បតិ៍្ត​ ៨រោច​ ខែមាឃ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​២៥៦៥​ ត្រូវ​នឹងថ្ងៃ​ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២២​ លោក​ ហៃ​ ធូរ៉ា អនុប្រធាន​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ និងលោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ការិយាល័យ​ ពាក់ព័ន្ធ​ អ្នកចូលរួម​សរុប១០នាក់​ ស្រី​ ០៤នាក់​ ។ បានចូលរួមក្នុងកិច្ចប្រជុំ​ តាម​ប្រព័ន្ធ​ បញ្ជូន​រូបភាព​ និង​សម្លេង​ Zoom Meeting ស្ដីពី​កម្មវិធី​ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី​ ដែលធន់នឹងការប្រែប្រួល​អាកាសធាតុ​ (ASPIRE) និងការអនុវត្តឧបករណ៍ផ្សព្វផ្សាយកសិកម្ម​ ក្រោមអធិ​បតីភាព​ ឯកឧត្តម​ ចាន់​ សារុទ្ធ​ ។​ គោលបំណង៖​ ផ្ដល់សេវាកម្ម​លេីជំនាញបច្ចេកទេសថ្មីៗដែលមន្ទីរកសិកម្មមិនទាន់មាន​លទ្ធភាព​ ឬជំនាញបច្ចេកទេសគ្រប់គ្រាន់ក្នុងការអនុវត្តពីអ្នកផ្ដល់សេវាផ្សព្វផ្សាយខាងក្រៅសំដៅឱ្យកសិករបានទទួលសេវាផ្សព្វផ្សាយ​ និងលេីកកំពស់ជីវភាពរស់នៅរបស់កសិករ​ ។ ដោយត្រូវអនុវត្តជំហ៊ានខាងក្រោម៖​ 
-​ ស្រង់​ទិន្នន័យ​ និងវាយតម្លៃ​បុរេលក្ខណៈសម្បត្តិអ្នកផ្ដល់សេវា
-​ រៀបចំតួនាទី​ និងភារកិច្ចដេីម្បីស្នេីសុំការគាំទ្រពី​ IFAD
-​ ការទទួលបានចំណាប់​អារម្មណ៍​ចំពោះការផ្ដល់សេវា​ និងការវាយតម្លៃ​អ្នកផ្ដល់សេវា​
-​ រៀបចំសំណេីរបច្ចេកទេស​ និង​ហិរញ្ញ​វត្ថុ​របស់អ្នកផ្ដល់សេវា
-​ វាយតម្លៃ​ និងការចរចារកិច្ចសន្យា​ ចុះកិច្ចសន្យា​ និងអនុវត្តសកម្មភាព​ និងធ្វេីរបាយការណ៍
-​ វាយតម្លៃ​ការអនុវត្តកិច្ចសន្យា​ តាមតួនាទី​ និងភារកិច្ច​ 
-​ ប្រមូល​ព័ត៌មាន​ត្រឡប់​ពីអ្នកពាក់ព័ន្ធ​ និងដាក់ចូលក្នុង​គេហទំព័រ​ផ្សព្វផ្សាយ​កសិកម្ម​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter