មាតិកា
កម្មវិធី ប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២២
116

ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នំាឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នំា២០២២ លោក​ ឡាយ​ វិសិដ្ឋ​  ប្រធានមន្ទីរ,​ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរ និងលោកស្រី សួង កញ្ញា អនុប្រធានការិយាល័យ​រដ្ឋបាល-បុគ្គលិក  នៃ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ខេត្តពោធិ៍សាត់​ បានចូលរួមកម្មវិធី ប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន សមាជិកាអចិន្រ្តៃយ៍ព្រឹទ្ធសភា និងជាអនុប្រធានគណ:កម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។
សមាសភាពចូលរួមមាន:
-ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់
-លោកជំទាវ លាង ហៃ ជាវ តាយ ប្រធានកិត្តិយសសាខាសមាគមនារីខេត្តពោធិ៍សាត់
-លោកជំទាវ ឯម ប៉ុណ្ណា​ សមាជិការដ្ឋសភាប្រចំាខេត្តពោធិ៍សាត់ និងជាសមាជិកាគណ:កម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍
-ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត
-លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត
-លោកស្រី សមាជិកាគណ:កម្មការសាខាសមាគមនារី ខេត្ត និងក្រុមចលនាស្រ្តីខេត្ត
-លោកស្រី ប្រធានអនុសាខាបណ្តា​ក្រុង ស្រុក
-លោកស្រី ប្រធាន បណ្តាញ សមាគមនារី បណ្តាមន្ទីរ អង្គភាព ជុំវិញខេត្ត
ចំនួនអ្នកចូលរួមសរុប២០០នាក់ ,ស្រ្តី ១៦០នាក់​ ។ 
ខ្លឹមសារនៃកម្មវិធីរួមមាន:
-ការប្រកាសសេចក្តីសម្រេចតែងតំាងប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្ត
-ការបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីខេត្តនិងក្រុមចលនាស្រ្តីប្រចំាឆ្នំា២០២១ និងទិសដៅអនុវត្តឆ្នំា២០២២
-ការប្រគល់បាច់ផ្កាជូនគណធិបតី ។

ចំនួនអ្នកចូលទស្សនា
Flag Counter