ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ដោយទទួលបានថវិកាកម្មវិធី សម្រាប់ឆ្នាំ២០២២ មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានបើកវគ្គបណ្តុះបណ្តាល ស្តីពីផលិតកម្មដំណាំស្រូវ ដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងអនុភូមិនៅស្នាក់ការសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ អ្នកចូលរួមសរុប ២២នាក់ ស្រ្តី ៥នាក់ ។
ប្រធានបទបណ្តុះបណ្តាលមានដូចខាងក្រោម៖
-វគ្គ និងដំណាក់កាលលូតលាស់របស់ដំណាំស្រូវ
-ការជ្រើសរើសគ្រាប់ពូជស្រូវ
-ការរៀបចំដីស្រែ
-វិធីសាស្ត្រព្រោះ
-ការគ្រប់គ្រងទឹកក្នុងស្រែ
-ជី និងការប្រើប្រាស់ជី
-ការគ្រប់គ្រងស្មៅចង្រៃ
-ការគ្រប់គ្រងសត្វ និងជំងឺសំខាន់ៗលើដំណាំស្រូវ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម