មាតិកា
សកម្មភាព​ចុះពិនិត្យស្ថានីយ៍សូឡាបូមទឹក ក្នុងគម្រោង ផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ ដែលអនុវត្តដោយអង្គការ People In Need (PIN)​ នៅ​ស្រុកកណ្ដៀង​ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០២២
117

ថ្ងៃចន្ទ​ ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់​ បានចុះពិនិត្យស្ថានីយ៍សូឡាបូមទឹក  ក្នុងគម្រោង ផ្លាស់ប្តូរទៅថាមពលពន្លឺព្រះអាទិត្យ ដែលអនុវត្តដោយអង្គការ People In Need (PIN) ។ 
គម្រោងស្ថានីយ៍សូឡាបូមទឹក សម្រាប់ផលិតកម្មដំណាំស្រូវ នេះរៀបចំដោយក្រុមហ៊ុន SOGE កម្ពុជា មានចំនួន៣ទីតាំង 
១.នៅភូមិកំពង់ក្រសាំងលើ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានអ្នកទទួលផល ៧០ គ្រួសារ ផ្ទៃដី ៥៦ ហិកតា។
២.នៅភូមិកំពង់ក្រសាំងក្រោម ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានអ្នកទទួលផល ៦៦ គ្រួសារ ផ្ទៃដី ៥៣ ហិកតា។
៣.នៅភូមិបឹងឈូក ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានអ្នកទទួលផល ១០០ គ្រួសារ ផ្ទៃដី ៥០ ហិកតា។
គម្រោងនេះមានគោលបំណងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព ក្នុងទីជនបទ ដោយកាត់បន្ថយផលប៉ះបរិស្ថានពីការប្រើប្រាស់ថាមពល របស់សហគ្រាស ខ្នាតមីក្រូ ខ្នាតតូច និងមធ្យមក្នុងវិស័យកសិកម្ម និងវារីវប្បកម្ម និងបង្កើតឱកាសការងារ សម្រាប់វិស័យថាមពលស្អាតក្នុងប្រទេសកម្ពុជា។
គម្រោងនឹងគាំទ្រសកម្មភាពសំខាន់ៗ ដូចជា
១.បង្កើតគំរូអាជីវកម្មបច្ចេកវិទ្យាថាមពលព្រះអាទិត្យ និងជម្រើសហិរញ្ញវត្ថុបែបថ្មី  
២.ពង្រឹងសមត្ថភាពក្រុមហ៊ុនផ្គត់ផ្គង់មានស្រាប់ និងសហគ្រិនថាមពលព្រះអាទិត្យ 
៣.បង្កើនការយល់ដឹង និងតម្រូវការរបស់អតិថិជន និង 
៤. បង្កើនបរិយាកាសអាជីវកម្ម និងការរួមបញ្ចូលគ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter