៚៚យោងតាមរបាយការណ៍របស់ការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម បានបង្ហាញពីលទ្ធផលការងារបង្កបង្កើនផលស្រូវរដូវ ~ ដំណាំរួមផ្សំ និង ដំណាំឧស្សាហកម្ម គិតត្រឹម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានដូចខាងក្រោមៈ
១-ការបង្កបង្កើនផលស្រូវប្រាំង ២០២១-២០២២៖ផែនការ ៩.៥០០ ហត អនុវត្តបាន៤១.៦១៨ ហត ស្មើ៤៣៨,០៨%
២- ដំណាំរួមផ្សំនិងសាកវប្បកម្មគ្រួសារកសិកររដូវប្រាំង ៖ អនុវត្តបានសរុប ៧៤០ហត ស្មើ ១០១,៥១%ផែនការប្រចាំឆ្នាំ៧២៩ហ.ត ក្នុងនោះបន្លែគ្រប់មុខ ៣៤៦ហ.ត,ល្ពៅ ៥៤ហ.ត, ពោតស ២២១ហ.ត ម្ទេសគ្រប់ប្រភេទ ៨ហ.ត ដំឡូងជ្វា ២៧ហ.ត ឪឡឹក ៨៣ហ.ត និងម្នាស់ ១ហ.ត។
៣.ដំណាំឧស្សាហកម្មគ្រួសារកសិកររដូវប្រាំង៖អនុវត្តបានសរុប ៦.៦០០ហតស្មើ៧៦,៧១%ផែនការប្រចាំឆ្នាំ ៨.៦០៤ហ.ត ក្នុងនោះ ពោតក្រហម៤៧៦ហ.ត អំពៅ១២០ហ.ត ដំណាំល្ង៥៨ហ.ត សណ្តែកបាយ ១០២ហ.ត សណ្តែកអង្គុយ ៩៨ហ.ត សណ្តែកដី៩៥ហ.ត ដំឡូងមី ៥.៦៣៣ហ.ត សណ្តែកសៀង ១៤ហ.ត ត្រាវ ១ហ.ត សាគូ១ហ.ត និងខ្ញី ២ហ.ត ។
៤.ការប្រមូលផលស្រូវប្រាំងឆ្នាំ២០២១-២០២២ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២៖ អនុវត្តបាន ៤១.៦១៨ហ.ត ស្មើនឹង៧៤,៧៤% ក្នុងនោះមានផ្ទៃដីខូចខាតចំនួន ២.៩៧៦ហ.ត ផ្ទៃដីស្តារឡើងវិញបាន ២.៤២៩ហ.ត ផ្ទៃដីប្រមូលផលបាន ៤១.០៧១ហ.ត ស្រូវបែកផ្កាចំនួន ៣៦.៧៩៤ហ.ត ស្រូវទុំចំនួន ៣៣.៩៥៤ហ.ត និងច្រូតកាត់បាន ៣០.៦៩៧ហ.ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម